(វីដេអូ) ហេតុតែស្រឡាញ់វប្បធម៌ខ្មែរ បរទេសមួយក្រុមស៊ូថតនាដការបាំអប្សរាខ្មែរទាំងកណ្ដាលថ្ងៃក្តៅយកទៅផ្សព្វផ្សាយ
កាលពីពេលថ្មីៗនេះមានវីដេអូមួយផ្ទុះការចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញសកម្មភាពបរទេសមួយក្រុមធ្វើដំណើរមកពីក្រៅប្រទេសមកថតអំពីសិល្បៈបុរាណខ្មែរដើម្បីផ្សព្វផ្សាយទៅកាន់អន្តរជាតិឱ្យបានស្គាល់អំពីសម្បត្តិវប្បធម៌ដ៏មហស្ចារ្យរបស់ខ្មែរ ជាពិសេសសិល្បៈរបាំបុរាណខ្មែរនេះឯង ព្រោះវាជាអត្តសញ្ញាណជាតិខ្មែរ។
ជាមួយនឹងវីដេអូនោះ គេឃើញថាជនបរទេសមួយក្រុមមានសមាជិកប្រមាណជិត ១០ នាក់ បានកាន់កាំមេរ៉ាថតសកម្មភាពនាដកាខ្មែរដែលបានតុបតែងនូវឈុតសម្លៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ ជាមួយនឹងវីដេអូនោះមហាជនក៏កើតក្តីអាណិតចំពោះក្រុមការងារបរទេសខ្លាំងដែរ ព្រោះតែស្រឡាញ់ចង់ផ្សព្វផ្សាយពីសិល្បៈខ្មែរ ស៊ូថតទាំងថ្ងៃក្តៅបើកញើសនៅវាលស្រែដែលក្តៅហែងនាខែប្រាំង។
មិនត្រឹមប៉ុណ្ណោះ សម្រាប់នាដកាវិញក៏ស៊ូទ្រាំណាស់ដែរ ព្រោះចង់យកសិល្បៈទៅកាន់បរទេសទោះបីថ្ងៃក្តៅយ៉ាងណាក៏ទ្រាំទ្រដើម្បីការងារជាតិ។ ជាមួយនឹងការតស៊ូលះបង់ដើម្បីវប្បធម៌ដូនតានេះ គេឃើញថាក្រុមការងារទទួលបានការសរសើរពីមហាជនព្រោងព្រាតពីសំណាក់មហាជនខ្មែរ៕