ដឹងតែសប្បាយហើយ! ឆ្នាំនេះបុណ្យទន្លេគឺធ្វើនៅសៀមរាប ក្នុងខែមីនា ៣ ថ្ងៃជាប់គ្នា មានប្រគំតន្រ្តី អុចកាំជ្រួច និង តាំងពិព័រណ៍
ធ្វើការហត់នឿយមិនសូវមានពេលសម្រាកដើរលេង នេះជាឱកាសល្អ ដោយក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងថា ក្រសួង និង ស្ថានប័នពាក់ព័ន្ធមួយចំនួន នឹងរៀបចំពិធីបុណ្យទន្លេលើកទី ៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ៧ កើត-៨ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
ក្នុងនោះក្រសួង ក៏បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្រ្តី រាំច្រៀង អុចកាំជ្រួច និង តាំងពិព័រណ៍ជាដើម ហើយក៏នឹងរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។ សូមអានសេចក្ដីជូនដំណឹងលម្អិតដូចខាងក្រោម ៖