ក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសបំភ្លឺហើយករណីរមានលបព្រួញក្នុងបឹងទន្លេសាប នៅតំបន់ផាត់សណ្ដាយ
បន្ទាប់ពីមានការជជែកវែកញែកព្រោងព្រាតពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីមានការរាយរបាំងសាច់អួន និង លប មើលឃើញជារូបរាងសញ្ញាព្រួញស្ទើរតែពាសពេញផ្ទៃទន្លេសាប នៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានថា តំបន់នោះ ឈ្មោះថា «កន្លុកបាយក្អែក» មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវដែលត្រីឆ្លងកាត់នោះឡើយ។
ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ ក្រសួងកសិកម្ម ក៏បានស្រាយបំភ្លឺចំនួន ៤ ចំណុចសំខាន់ ដូចក្នុងសេចក្ដីប្រកាសខាងក្រោម ៖