ម្តាយឪពុករំជួលចិត្ត ជឿថាកូន គឺជាសត្វឆ្កែសំណព្វមកចាប់ជាតិ ព្រោះមានស្នាមដៅដូចគ្នាបេះបិទ
មានរឿងរ៉ាវមួយនៅប្រទេសចិន ដែលត្រូវមហាជនលើកមកនិយាយនៅតាមបណ្តាញសង្គមមិនដែលបាត់ ដែលជារឿងរ៉ាវរបស់ប្តីប្រពន្ធមួយគូ ជឿថាឆ្កែសំណព្វចិត្តបានមកចាប់ជាតិជាកូនរបស់ខ្លួន ព្រោះតែមានស្នាមដៅនៅដៃដូចគ្នាបេះបិទ។
តាមព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធគូនេះ ធ្លាប់បានចិញ្ចឹមឆ្កែមួយក្បាលជាមួយគ្នាឈ្មោះថា Renaul ពួកគេស្រឡាញ់វាណាស់ មើលថែរក្សាគ្រប់បែបយ៉ាងដូចជាកូនបង្កើត។ ឆ្កែមួយក្បាលនេះ បាននៅជាមួយប្តីប្រពន្ធជាម្ចាស់បានអាយុ ១១ ឆ្នាំ ទើបបាត់បង់ជីវិតដោយសារតែការខូចឆ្អឹង និងតម្រងនោម។ ក្នុងនោះម្ចាស់ទាំងគូពិតជាសោកស្តាយខ្លាំងណាស់ ហើយក៏បានយកវាទៅកប់នៅជិតរបងផ្ទះ ព្រមទាំងអធិដ្ឋានសុំឱ្យវាចាប់ជាតិមកនៅជាមួយខ្លួនវិញ មិនថានៅក្នុងរូបភាពណាក៏ដោយ។
យ៉ាងណាមិញ កន្លងទៅមិនយូរប៉ុន្មាន ស្រ្តីជាប្រពន្ធក៏មានផ្ទៃពោះ ហើយក៏សម្រាលបានកូនម្នាក់ ហើយអ្វីដែលមិនគួរឱ្យនឹកស្មាននោះ គឺដៃខាងឆ្វេងរបស់ក្មេង គឺមានស្នាមដៅចំកន្លែងដូចគ្នា ទៅនឹងដៃខាងឆ្វេងឆ្កែសំណព្វចិត្តដែលបានស្លាប់ទៅនោះ។ ហេតុនេះហើយ ទើបប្តីប្រពន្ធទាំងគូ កើតការរំជួលចិត្ត ជឿជាក់យ៉ាងច្បាស់ថា ឆ្កែសំណព្វចិត្ត ពិតជាបានត្រឡប់មកកើតជាកូនរបស់ខ្លួនពិតមែន៕