កូនកំលោះដឹងថាកូនក្រមុំក្បត់ តែមិនមាត់ ទ្រាំចាំដល់ថ្ងៃការ ចាក់វីដេអូភស្តុតាងឱ្យភ្ញៀវមើលជាការសងសឹក
មហាជនពិតជាភ្ញាក់ផ្អើលមិនតិចឡើយ នូវការសងសឹករបស់កូនកំលោះមួយរូប ដែលក្រោយពីដឹងថាកូនក្រមុំរបស់ខ្លួនលួចមានសហាយ សុខចិត្តមិនមាត់មិនក ទ្រាំចាំដល់ថ្ងៃចូលរោងការ ស្រាប់តែចាក់វីដេអូភស្តុតាងបង្ហាញភ្ញៀវពេញក្នុងរោង។
ក្នុងនោះរឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយមានគូស្នេហ៍មួយគូ រៀបនឹងចូលរោងការទៅហើយ ខាងស្រីបែរជាលួចណាត់ប្រុសថ្មីទៅសណ្ឋាគារ ស្រាប់តែមានអ្នកលួចថតបាន រួចក៏ផ្ញើទៅឱ្យខាងប្រុសមើល។ ខាងប្រុសពិតជាខូចចិត្តសោកស្តាយណាស់ តែក៏មិនបានទៅរករឿងអ្វីភ្លាមៗ ឬរំសាយការរៀបការចោលនោះទេ សុខចិត្តចាំសងសឹកនៅក្នុងថ្ងៃចូលរោងតែម្តង។
នៅថ្ងៃចូលរោងមកដល់ ខណៈមង្គលការបានប្រព្រឹត្តទៅយ៉ាងរលូន ស្រាប់តែលើស្រ្គីនបញ្ចាំង ក៏លេចចេញវីដេអូរបស់កូនក្រមុំ កំពុងតែស្អិតល្មួតគ្នាជាមួយនឹងប្រុសផ្សេង ដែលមិនមែនជាកូនកំលោះ ធ្វើឱ្យភ្ញៀវទាំងអស់ក្នុងរោងនាំគ្នាបើកភ្នែកធំៗ។ ឯកូនក្រមុំ និង គ្រួសារ ពិតជាមានការអៀនខ្មាសមែនទែន រួចក៏បាននាំគ្នាចេញពីរោងការភ្លាមៗ ឯមង្គលការមួយនេះក៏ត្រូវបានគេរំសាយចោល៕