ព្រហ្មលិខិតច្បាស់ចែស! ៩ ឆ្នាំមុនចៃដន្យថតរូបជាប់ប្រុសស្អាតម្នាក់ ដល់ឥលូវទើបដឹងថាជាស្វាមីបច្ចុប្បន្ន
នារីជនជាតិម៉ាឡេស៊ីម្នាក់ បានទម្លាយប្រវត្តិស្នេហារបស់ខ្លួន ដែលដូចជាព្រហ្មលិខិតចារទុក គឺកាលពី ៩ ឆ្នាំមុន ចៃដន្យ នាងបានថតរូបជាប់ប្រុសស្អាតម្នាក់ដោយមិនដឹងខ្លួន ដល់ឥលូវយករូបមកមើលវិញ ទើបដឹងថាបុរសនោះជាស្វាមីរបស់នាង។
ក្នុងនោះ នាងបានចែករំលែករឿងរ៉ាវមួយនេះ តាមរយៈបណ្តាញសង្គម ដោយបានបង្ហាញឱ្យឃើញរូបថតមួយសន្លឹករបស់នាង ជារូបអង្គុយក្នុងហាងអាហារមួយកន្លែង ដែលបានថតតាំងពីឆ្នាំ ២០១២ ហើយក្នុងរូបនោះ ក៏បានថតជាប់បុរសម្នាក់ផងដែរ។
នាងបានឱ្យដឹងថា កាលនោះ នាងមិនបានស្គាល់បុរសរូបនោះទេ ទើបតែយកមកមើលពេលបច្ចុប្បន្ន ទើបនាងដឹងជាស្វាមីរបស់នាងសោះ ដែលធ្វើឱ្យនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង។ នាងបន្តឱ្យដឹងថា នាងបានជួបនឹងស្វាមីនៅក្នុងឆ្នាំ ២០១៤ ហើយក៏បានទាក់ទងគ្នា ឈានដល់ការរៀបការ តែមិនដែលចាប់អារម្មណ៍ថា គេគឺជាបុរសនៅក្នុងរូបជាមួយនាងឡើយ។ យ៉ាងណាមិញ មហាជនមួយចំនួនម្នាក់ៗក៏បាននាំគ្នាសរសើរ និង គិតថា នេះហើយគឺជាព្រហ្មលិខិតពិតប្រាកដ ឯអ្នកខ្លះទៀតឆ្លៀតប្រាថ្នាស្នេហាដូចគូនេះផងដែរ៕