ពលរដ្ឋនៅម៉ិកស៊ិក នាំគ្នាខ្លាចប្រផ្នូលមិនល្អកើតឡើង ក្រោយទ័ពកណ្ដូប វាយលុកខ្មៅងងឹតពាសពេញមេឃ
កាលពីរសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ (ពេលវេលាក្នុងតំបន់) ពលរដ្ឋនាក្រុង Sinanche ដែលជាក្រុងតូចមួយនៅភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក នាំគ្នាមានការភ័យខ្លាចជាខ្លាំង នៅពេលដែលពួកគេបានសម្លឹងមើលផ្ទៃមេឃ ឃើញខ្មៅងងឹតស្លុបពោរពេញទៅដោយហ្វូងកណ្ដូបរាប់រយលានក្បាល។
ហ្វូងទ័ពកណ្ដូបទាំងនោះដែរ បានហោះឆ្លងកាត់អគារ ផ្ទះសម្បែង និង ផ្សារទំនើបជាច្រើននៅក្នុងក្រុង ដែលសារព័ត៌មានជាច្រើនក្នុងប្រទេសម៉ិកស៊ិក បាននាំគ្នាចុះផ្សាយពីការវាយលុករបស់សត្វល្អិតមួយនេះ ថាអាចជាសញ្ញានៃប្រផ្នូលមិនល្អ។ គួរបញ្ជាក់ថា ក្នុងសៀវភៅកម្ពី ព្រះបានធ្វើការដាក់ទោសទៅលើជនជាតិអេហ្ស៊ីបបុរាណចំពោះបាបកម្មរបស់ពួកគេ ដោយធ្វើការបញ្ជូននៅទ័ពកណ្ដូបឱ្យទៅបំផ្លាញដំណាំរបស់ពួកគេ។
ចាប់តាំងពីពេលនោះហើយ ដែលរាល់ពេលមានហេតុការណ៍វាយលុកពីហ្វូងសត្វកណ្ដូប គឺតែងតែមានអ្នកជឿនឹងជំនឿទាំងឡាយ ចាត់ទុកថាជារឿងអពមង្គល ឬ មហន្តរាយនឹងកើតមានឡើង៕