ទេសចរចិនមួយក្រុមជិះទូកកម្សាន្តនៅ Venice ឈរថត Selfie លើទូកស្រាប់តែក្រឡាប់ ក្រោយមិនស្ដាប់ការណែនាំអ្នកចែវ
អ្នកទេសចរមួយក្រុមដើរលេងទីក្រុងដ៏ល្បីប្រចាំប្រទេសអ៊ីតាលី ជួបហេតុការណ៍ក្រឡាប់ទូក ក្រោយព្រមានពីគ្រោះថ្នាក់រឿងឈរថត selfie លើទូក ប៉ុន្តែបដិសេធមិនព្រមស្ដាប់។
តាមសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា អ្នកទេសចរជនជាតិចិនមួយក្រុមដែលបាននាំគ្នាជិះទូកកម្សាន្តនៅក្រុង Venice ត្រូវបានអ្នកចែវទូកប្រាប់ឱ្យអង្គុយចុះ កុំដើរឆ្វេចឆ្វាចចុះឡើងលើទូក ព្រោះតែលោកកំពុងចែវឆ្លងកាត់ក្រោមស្ពាន។ អ្នកចែវទូក បានប្រាប់ពួកគេជាច្រើនដង ប៉ុន្តែអ្នកទេសចរទាំងនោះមិនព្រមស្ដាប់នោះឡើយ ដោយជាចុងក្រោយទូកក៏បានក្រឡាប់ ដែលធ្វើឱ្យលោកស្ទុះស្ទាទៅជួយអ្នកដំណើររបស់ខ្លួនឱ្យមានសុវត្ថិភាពគ្រប់គ្នា។
បើតាមវីដេអូដែលថតបាន បង្ហាញឱ្យឃើញអ្នកទេសចរទាំងនោះ ហែលខ្វៃៗក្នុងទឹក ប្រតែងប្រតោងខ្លួនទូក មុនមានអ្នកសង្គ្រោះឡើងមកខាងលើ ដែលមើលទៅពិតជាហួសចិត្តមែនទែន៕