កុំបារម្ភអី! សង្ក្រាន្តឆ្នាំថ្មីថៃ ដែល UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺប្រើពាក្យ «ក្នុង» មិនមែនពាក្យ «របស់» ដាច់មុខទេ
សង្ក្រាន្តឆ្នាំថ្មីថៃ ដែលថៃបានដាក់ស្នើទៅអង្គការ UNESCO ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិនោះ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ អង្គការ UNESCO បានសម្រេចហើយដាក់ចូលជាផ្លូវការហើយនៅប្រទេសបុស្វាណា។
ទន្ទឹមនឹងដំណឹងនេះ បានធ្វើឱ្យប្រជាជនថៃទាំងអស់មានសេចក្តីរំភើប និង ត្រេកអរជាខ្លាំង ដែលពិធីបុណ្យនេះត្រូវបានអង្គការ UNESCO សម្រេចដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិនោះ។
យ៉ាងណាមិញ បើទោះជា UNESCO បានដាក់បុណ្យមួយនេះចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិក្តី ប៉ុន្តែសម្រាប់ឈ្មោះជាផ្លូវការនោះ គឺត្រូវបានប្រើ «ក្នុង» មិនមែនជាពាក្យ «របស់» មានន័យថាដាច់មុខនោះទេ។ ជាការពិត តាមឯកសាររបស់អង្គការ UNESCO បានបង្ហាញឈ្មោះថា «Songkarn in Thailand» ឬ «Traditional Thai New year Festival»៕