ម្យ៉ាងដែរ! ម៉ាតលក់ទំនិញល្បីមួយ ចេញម៉ូដសម្លៀកបំពាក់ប្លែកៗ ដើម្បីទាក់ទាញអតិថិជន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា ក្រុមហ៊ុនអាហារ និង ភេសជ្ជៈច្រើនឡើងៗ បាននាំគ្នាសហការជាមួយក្រុមហ៊ុនប្រ៊េនសម្លៀកបំពាក់នានា ដើម្បីចេញលក់ម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួន ក្នុងការទាក់ទាញអតិថិជន។
ជាមួយគ្នានោះដែរ នាពេលថ្មីៗនេះ ក៏មាន Mart លក់ទំនិញដ៏ល្បីមួយឈ្មោះ FamilyMart សហការជាមួយប្រ៊េនសម្លៀកបំពាក់ Hypebeast ធ្វើ collection សម្លៀកបំពាក់ប្រចាំ Mart ដែលមើលទៅប្លែកមិនធ្លាប់មានពីមុន។
តាមការបង្ហាញលើគណនីផ្ទាល់របស់ Hypebeast បានបង្ហាញឱ្យឃើញម៉ូដែលជាច្រើននាក់ មានចាស់មានក្មេង រួមទាំងជនពិការផងនោះ បានធ្វើការបង្ហាញម៉ូដលើឆាក បង្អួតនៅឈុតសម្លៀកបំពាក់សាមញ្ញៗ ដែលមនុស្សទូទៅចូលចិត្តស្លៀកដើរទៅក្នុង Mart។
គួរបញ្ជាក់ថា ការបង្ហាញម៉ូដសម្លៀកបំពាក់នេះដែរ បានរៀបចំឡើងនៅជិតស្រុក Harajuku ក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានម៉ូដែលចូលរួមប្រមាណជា ១០០ នាក់ រួមមានទាំងម្ចាស់ហ្វ្រេនឆាយ (franchise) របស់ FamilyMart ផងដែរ៕