បុរសម្នាក់ គាំងបេះដូងស្លា-.ប់ ក្រោយលោត bungee jump ក្នុងកម្ពស់ ២៣៣ ម៉ែត្រពី Macau Tower
បុរសវ័យ ៥៦ ឆ្នាំម្នាក់ បានស្លាប់ភ្លាមត្រឹមប៉ុន្មានម៉ោង ក្រោយរូបលោក ធ្វើការលោត bungee jump ពីលើ Macau Tower ក្នុងកម្ពស់ ២៣៣ ម៉ែត្រ។
តាមការចេញផ្សាយពីសារព័ត៌មានរបស់ Hong Kong បានឱ្យដឹងថា អ្នកទេសចរប្រុសជនជាតិជប៉ុនម្នាក់ បានកើតមានអាការពិបាកដកដង្ហើម និង គាំងបេះដូងភ្លាម២ ក្រោយរូបលោកបានលោត bungee jump នៅវេលាម៉ោងប្រមាណ ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនៅ Macau Tower។ ខណៈពេលដែលក្រុមសង្គ្រោះមកដល់ អ្នកទេសចររូបនោះលែងមានដង្ហើមបាត់ទៅហើយ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមុនស្លាប់ បានចំណាយប្រាក់ប្រមាណ ៣៥៨ ដុល្លារក្នុងការលេងល្បែងលោត bungee jump នេះ ទាំងមិនបានប្រាប់ពីបញ្ហាសុខភាពរបស់ខ្លួន។ គួរឱ្យដឹងថា ល្បែងប្រភេទនេះ គឺហាមមិនឱ្យអ្នកមានជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ឬ ធ្លាប់វះកាត់ជំងឺមួយចំនួនទៀត ចូលរួមលេងនោះឡើយ៕