ពុ-ទ្ធោ! បើកយន្តហោះធ្លាក់ទឹកសំណាងល្អមិនស្ល-ា.ប់ តែមកធ្លាក់ចំទឹកបឹងមានសុទ្ធតែក្រពើ
សារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវរបស់ម្នាក់ដែលជាអ្នកបើកយន្តហោះជួបគ្រោះត្រូវធ្លាក់ចំកណ្តាលបឹង ជាសំណាងល្អនៅមានជីវិត តែត្រូវក្រពើចោមរោមជិត ជាង ៩ ម៉ោង ទម្រាំមានអ្នកមកជួយសង្រ្គោះ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះបានជិះយន្តហោះប្រភេទ Cessna 172M រួចក៏បានមកធ្លាក់នៅក្នុងបឹងមួយកន្លែង នារដ្ឋ Florida សហរដ្ឋអាមេរិក។ ជាសំណាងល្អគេមិនបានបាត់បង់ជីវិតឡើយ ហើយក៏បានឡើងមកឈរលើស្លាបយន្តហោះប្រមាណជាង ៩ ម៉ោង។
អ្វីដែលព្រឺព្រួចនោះ គឺបឹងនេះពោរពេញទៅដោយសត្វក្រពើ ដែលធ្វើបុរសខាងលើត្រូវទ្រាំអស់ជាងច្រើនម៉ោងទម្រាំតែអាជ្ញាធរមកជួយសង្រ្គោះ។ ដោយឡែក ដោយសារតែមានក្រពើច្រើននេះហើយ ទើបធ្វើឱ្យអាជ្ញាធរមានការពិបាកក្នុងការជិះទូកទៅសង្រ្គោះ ដោយគេត្រូវប្រើឧទ្ធម្ភាគចក្រទៅសង្រ្គោះវិញ។
ចុងក្រោយបុរសរូបនេះ ក៏ត្រូវបានគេសង្រ្គោះបានសម្រេច រួចបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយ តែមិនមានរបួសត្រង់កន្លែងណាមួយឡើយ គ្រាន់តែខ្វះជាតិទឹកតែប៉ុណ្ណោះ។ ចំណែកឯមូលហេតុនៃការធ្លាក់ មិនត្រូវបានគេបញ្ជាក់ឱ្យដឹងនោះទេ៕