មកពីរៀនបានកាដូខ្សែ-កពេជ្រមួយខ្សែពីមិត្តរួមថ្នាក់ តែម្តាយព្រួយចិត្តស្ល-ន់យកឱ្យគេវិញ តែត្រូវគេមិនទទួល
ម្តាយជនជាតិចិនមួយរូបបានទម្លាយរឿងរ៉ាវរបស់កូនស្រី ដែលទទួលបានខ្សែ-កពេជ្រមួយខ្សែពីមិត្តភក្តិប្រុសដែលរៀនសាលាជាមួយគ្នា នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។
ម្តាយរូបនេះបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃនៃសេចក្តីស្រឡាញ់កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កូនស្រីរបស់ខ្លួនបានត្រឡប់មកពីសាលារៀនវិញ ព្រមជាមួយនឹងខ្សែ-កមួយខ្សែ។ ដំបូងឡើយខ្លួននឹកស្មានថាជារបស់ក្មេងលេង តែដល់មើលយូរៗទៅគឺជាខ្សែ-កពិត ទើបប្រញាប់សួរកូនស្រីថាបានមកពីណា។
កូនស្រីវ័យ ៨ ឆ្នាំក៏បានតបថា គឺមិត្តភក្តិប្រុសម្នាក់នៅសាលាបានឱ្យមកនាង ដំបូងនាងថាមិនយកនោះទេ តែគេមិនព្រមទើបពាក់យកមកផ្ទះតែម្តងទៅ។ ម្តាយពិតជាភ្ញាក់ផ្អើលណាស់ មិននឹកស្មានថាកូនស្រីបានកាដូមានតម្លៃខ្លាំង តែក៏មិនគិតនឹងទុកនោះទេ នាងក៏ប្រញាប់ទាក់ទងទៅខាងម្តាយរបស់ក្មេងប្រុស ដើម្បីប្រគល់ខ្សែ-កនេះវិញ ហើយអ្វីរឹតតែធ្វើឱ្យភ្ញាក់ផ្អើលនោះ តាមពិតខ្សែ-កនេះមានតម្លៃរហូតដល់ជិត ៣ ពាន់ដុល្លារ តែម្តាយក្មេងប្រុសមិនទទួលយកវិញនោះទេ ប្រាប់ថាមិនអីឡើយ ព្រោះកូនខ្លួនបានឱ្យទៅគេហើយ។
យ៉ាងណាមិញ មហាជនក៏បានចូលមកបញ្ចេញមតចំពោះរឿងនេះរៀងៗខ្លួន អ្នកខ្លះក៏សរសើរទឹកចិត្តអ្នកម្តាយទាំងពីរ ឯអ្នកខ្លះទៀតក៏គិតថាសង្ស័យខ្សែ-កមួយខ្សែនេះ អាចនឹងឱ្យអ្នកទាំងពីរក្លាយជាដន្លងគ្នានៅថ្ងៃអនាគតក៏បាន៕