ជណ្តើរប្រអប់ ក្នុងហាងទំនិញមួយនៅចិន ធ្លាក់ចុះក្រោមពីជាន់ទី ៤ ស្លា.ប់របួសជាច្រើននាក់
ថ្មីៗនេះ សារព័ត៌មានក្រៅស្រុក បានរាយការណ៍ហេតុការណ៍ធ្លាក់ជណ្តើរយន្តពីជាន់ទី ៤ នៅក្នុងហាងទំនិញមួយកន្លែងនាប្រទេសចិន ដែលបណ្តាលឱ្យស្លាប់មនុស្សអស់ ៣ នាក់ និង របួសអស់ ១៧ នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ នាផ្សារទំនើបមួយកន្លែង នាក្រុង Fucheng ខេត្តយូណាន ប្រទេសចិន។ តាមព័ត៌មានបានឱ្យដឹងថា ជណ្តើរយន្តប្រអប់ ដែលកំពុងធ្វើការបានធ្លាក់ពីជាន់ទី ៤ មកដល់ជាន់ទី ១ ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានបាត់បង់ជីវិត និង ១៧ នាក់មានរបួស ក្នុងនោះ ៤ នាក់បានរងរបួសធ្ងន់។
យ៉ាងណាមិញ ជណ្តើរប្រអប់ខាងលើ ត្រូវបានគេឱ្យដឹងថា អាចទទួលទម្ងន់បានខ្ពស់បំផុតត្រឹម ១០០០ គីឡូក្រាម ឬ អាចដាក់មនុស្សបាន ១៣ នាក់ ហើយក្រោយពីកើតហេតុ អាជ្ញាធរក្នុងតំបន់ ក៏បានចុះទៅត្រួតពិនិត្យរកមូលហេតុ ថាវាកើតមកពីប្រព័ន្ធធ្វើការរបស់ជណ្តើរយន្ត ឬក៏ការដាក់មនុស្សលើសចំណុះ៕