សំណាងណាស់! បុរសម្នាក់ឈឺដេកពេទ្យ ធ្វើបុណ្យដល់មានអ្នកគ្រូពេទ្យថែរក្សាពេញបន្ទប់ តែការពិតគឺយ៉ាងនេះសោះ
ជាធម្មតាមនុស្សឈឺ កាលបើបានដេកលើគ្រែពេទ្យហើយ ប្រាកដជាកើតការពិបាកចិត្ត មុខមាត់មិនសូវស្រស់បស់នោះទេ តែខុសអីតែបុរសម្នាក់នេះដែលដេកលើគ្រែពេទ្យទាំងញញឹមបិទមាត់មិនជិត ព្រោះមានអ្នកគ្រូពេទ្យស្រីៗស្អាតៗមកចោមរោមជិត។
តាមរូបភាពបានបង្ហាញឱ្យឃើញថា មានបុរសម្នាក់កំពុងតែដេកនៅលើគ្រែពេទ្យ ឯទឹកមុខក៏ញញឹមប្រិមប្រិយ ព្រោះមានអ្នកគ្រូពេទ្យស្រីៗជាច្រើនកំពុងរោមរោមជិតគ្រែ។ យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ និង អ្នកគ្រូពេទ្យទាំងអស់ គឺធ្លាប់ជាមិត្តរួមថ្នាក់រៀនពេទ្យជាមួយគ្នា ដោយភាគច្រើនថ្នាក់គិលានុបដ្ឋាកយិកាមានសុទ្ធតែស្រីៗ ជាពិសេសគឺថ្នាក់របស់បុរសនេះ មានតែគេម្នាក់ប៉ុណ្ណោះជាមនុស្សប្រុស។
ក្នុងនោះបុរសរូបនេះ ជាមនុស្សរួសរាយ និស្ស័យល្អ ហើយបូករួមជាមនុស្សប្រុសតែម្នាក់ក្នុងថ្នាក់ទៀតនោះ ទើបធ្វើឱ្យមិត្តនារីៗស្រឡាញ់ចូលចិត្តមិនតិចនោះទេ។ យ៉ាងណាមិញ ខណៈរៀនចប់ ម្នាក់ៗក៏បានចេញធ្វើការរៀងៗខ្លួន ហើយបន្ទាប់ពីដឹងដំណឹងថាមិត្តភក្តិប្រុសតែមួយធ្លាក់ខ្លួនឈឺ អ្នកគ្រូពេទ្យទាំងឡាយដែលធ្លាប់ស្គាល់គេ ក៏បាននាំគ្នាមកជួយយកអាសារពេញបន្ទប់ ដែលធ្វើឱ្យជំងឺរបស់គេជាសះស្បើយទៅពាក់កណ្តាល ដូចដែលបានឃើញតាមរយៈទឹកមុខ ក្នុងរូបភាពនេះឯង៕