(វីដេអូ) ក្តៅៗ! ពិធីករ សុខ រ៉ាស៊ី បង្ហាញសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពឃើញឧកញ៉ា ឈាង រ័ត្ន ចូលក្នុងផ្ទះ មុនបញ្ចប់ជីវិតខ្លួនឯង
នៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ពិធីករមានឈ្មោះបោះសំឡេងនៅកម្ពុជា លោក សុខ រ៉ាស៊ី បានបង្ហោះសារទាក់ទិនទៅនឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ដោយសូមឱ្យសាធារណជនកុំយល់ច្រឡំជាមួយព័ត៌មានមិនពិត លោកហ៊ានអះអាងថា ឧកញ៉ា ឈាង រ័ត្ន ទទួលមរណភាពដោយអត្តឃាតខ្លួនឯងពិតមែន ព្រោះសមត្ថកិច្ចបានពិនិត្យកាមេរ៉ាសុវត្ថិភាព និង កោសល្យវិច្ច័យរួចហើយ។
ទន្ទឹមនឹងការបញ្ជាក់នេះ ពិធីករល្បីឈ្មោះ សុខ រ៉ាស៊ី ក៏បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព ភ្ជាប់ជាមួយសកម្មភាពឧកញ៉ា ឈាង រ័ត្ន មានកាន់របស់របរមួយចំនួន រួមមានទាំងខ្សែអង្រឹង ជាដើម ដើរចូលមកកាន់ផ្ទះរបស់លោក ក្នុងថ្ងៃកើតហេតុ។
សូមរំឭកផងដែរថា កាលពីល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និង ជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានទទួលមរណភាព។
ក្រោយមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ដោយធ្វើអត្តឃាតនេះត្រូវបាសាយភាព រូបភាពមួយចំនួននៃសាកសពរបស់លោកក៏ត្រូវបានមហាជនមួយចំនួន រួមទាំងបណ្តាសារព័ត៌មានខ្លះ បានយកមកចែករំលែក ដែលនេះជាការមិនគោរពមួយដល់ដួងព្រលឹងនៃសព រួមទាំងក្រុមគ្រួសាររបស់លោកផ្ទាល់។
ស្របគ្នានឹងរឿងនេះដែរ លោក សុខ រ៉ាស៊ី ជាពិធីករល្បីមួយរូប ក៏បានទទូចសុំផងដែរដល់បណ្ដាមហាជន និង អ្នកសារព័ត៌មានមួយចំនួនមេត្តាឈប់ចែកចាយ និង លុបរូបភាពមិនល្អណានៃមរណភាពឧកញ៉ា ឈាង រ័ត្ន បន្តទៅទៀត។ លោក សុខ រ៉ាស៊ី បានសរសេររៀបរាប់ដូច្នេះថា ៖ «សូមបងបងៗ សារព័ត៌មាន និង អ្នកចែកចាយ សូមមេត្តាលុបរូបភាពណា ដែលប៉ះពាល់សេចក្តីថ្លៃថ្នូរនៃសពឧកញ៉ា ឈាង រ័ត្ន ផង ខ្ញុំសូមអង្វរ! គាត់ទៅបានសុខហើយ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖