ត្រៀមឆត្រ អាវភ្លៀង! ៣ ថ្ងៃជាប់គ្នា កម្ពុជាអាចមានភ្លៀងធ្លាក់ លាយផ្គររន្ទះ ខ្យល់កន្ត្រាក់
នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា កម្ពុជាបន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និង ប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី ១៤ ឈ្មោះ កយនុយ ឬ Koinu នឹងដើរចូលទៅដល់ឈូងតុងកឹង ប្រទេសចិន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
ចាប់ពីនៅថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និង ខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖