មនុស្សជាង ៧០០ នាក់ បានស្ល-ា.ប់ និង ជាង ២០០០ នាក់រងរបួស ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ មានការវាយប្រហារជាគ្រាប់មីស៊ីលយ៉ាងមិននឹកស្មានពីក្រុមឧទ្ទាមហាម៉ាសពីតំបន់ហ្គាហ្សា ទៅកាន់អ៊ីស្រាអែល ដែលបង្កឱ្យមានការជ្រួលច្របល់ជាខ្លាំង ដោយមនុស្សជាច្រើនបានបាត់បង់ជីវិត និង មួយចំនួនទៀតត្រូវបានគេជម្លៀសចេញ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា មកទល់ពេលនេះ មានមនុស្សជាង ៧០០ នាក់ បានបាត់បង់ជីវិតនៅក្នុងអ៊ីស្រាអែល ហើយ ៤០០ នាក់ បានបាត់បង់ជីវិតនៅប៉ាឡេស្ទីន ព្រមទាំងមានមនុស្ស ២១៥០ នាក់ទៀតបានរងរបួស។
ក្នុងនោះ ខាងអ៊ីស្រាអែលក៏បានធ្វើការតបតទៅកាន់ក្រុមហ្គាហ្សាវិញផងដែរ ហើយក៏បានសន្យាទៀតថា ខ្លួននឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីកម្ទេចក្រុមនេះឱ្យខានតែបាន។
ដោយឡែកមកទល់ពេលនេះ ការតស៊ូគ្នារវាងគូទាំងពីរក៏កាន់តែក្តៅទៅៗ ដែលធ្វើឱ្យតំបន់របស់ទាំងសងខាង ពោរពេញដោយភ្លើងឆេះសន្ធោសន្ធៅ ឯមនុស្សម្នាក៏មានអ្នកស្លាប់ និង របួសច្រើនឡើងៗ។ យ៉ាងណាមិញ ខាងអង្គការសហប្រជាជាតិ បានត្រឹមតែធ្វើការបើកអង្គប្រជុំជាបន្ទាន់ តែគេនៅមិនទាន់ឃើញមានវិធានការ ឬ ការអន្តរាគមន៍ណាមួយជាផ្លូវការនោះទេ៕