ក្តៅគគុក! ប៉ូលិសចោទប្រកាន់ក្មេងប្រុស ១៤ ឆ្នាំ ដែលបា-ញ់រះ ៥ ករណី ត្រៀមបញ្ជូនទៅតុលាការ សូម្បីឪពុកម្តាយក៏មិនរួចខ្លួន
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ប្រទេសថៃ បានផ្ទុះផ្អើលនឹងហេតុការណ៍បាញ់សម្លាប់ថ្មីមួយ ដោយមានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានកាន់កាំភ្លើងបាញ់រះនៅក្នុងផ្សារទំនើប Siam Paragon បណ្តាលឱ្យស្លាប់មនុស្សអស់ ៣ នាក់ និង របួសជាច្រើនទៀត។
ក្រោយពីកើតហេតុភ្លាមៗ ក្មេងប្រុសជាជនបង្កហេតុខាងលើត្រូវបានប៉ូលិសចាប់ខ្លួនបាន រួចក៏បញ្ជូនទៅធ្វើការសួរនាំរកមូលហេតុ។ ក្នុងនោះ ប៉ូលិសបានធ្វើការចោទប្រកាន់ទៅកាន់ខ្មាន់កាំភ្លើងវ័យក្មេងរូបនេះជាបឋម ចំនួន ៥ ករណី មានដូចជា ឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ការយកអាវុធ និង ប្រើប្រាស់កាំភ្លើងនៅក្នុងទីសារធារណៈដោយគ្មានការអនុញ្ញាត។
ដោយឡែក ករណីផ្សេងៗទៀតកំពុងតែត្រូវគេស៊ើបអង្កេតបន្ត ជាពិសេសគឺរឿងឪពុកម្តាយ តើនឹងអាចចូលរួមមានកំហុសឬយ៉ាងណា។ រីឯជនដៃដល់ ក៏ត្រូវគេកំពុងត្រៀមខ្លួនបញ្ជូនទៅតុលាការអនីតិជនផងដែរ តែមុននឹងទៅគឺគេនឹងត្រូវវាយតម្លៃស្ថានភាពផ្លូវចិត្តដោយអ្នកចិត្តសាស្រ្ត ឬ វេជ្ជបណ្ឌិតសិន ដោយមកទល់ពេលនេះ ជនដៃដល់នៅមិនទាន់បានផ្តល់ចម្លើយណាមួយជាក់លាក់នៅឡើយទេ៕