ឥណ្ឌា ជួបប្រទះជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ហូរបោកយកទាហានចំនួន ២៣ នាក់ទៅតាមទឹក រកមិនទាន់ឃើញ
ភ្លៀងធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋ Sikkim នាភាគឦសានប្រទេសឥណ្ឌា ហូរនាំយកទាំងទាហានចំនួន ២៣ នាក់ ដែលពេលនេះនៅកំពុងបាត់ខ្លួនរកមិនទាន់ឃើញ។
នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ នេះ ខាងកងពលប្រចាំប្រទេសឥណ្ឌា បានចេញសេចក្ដីប្រកាសថា ភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កជាទឹកជំនន់ បណ្ដាលឱ្យកម្រិតទឹកនៅទន្លេ Teesta ហក់ឡើងភ្លាមៗ ចន្លោះ ៤.៥ ទៅ ៦ ម៉ែត្រ ស្រោបលិចលង់យានជំនិះរបស់កងទ័ព ដែលចតក្បែរច្រាំងទន្លេ និង ហូរនាំយកទាហានប្រមាណ ២៣ នាក់។
បច្ចុប្បន្ន ទាហានទាំង ២៣ នាក់នៅមិនទាន់រកឃើញនៅឡើយទេ ស្របពេលក្រុមសង្គ្រោះកំពុងព្យាយាមស្វះស្វែងរកតាមដែលពួកគេធ្វើបាន៕