ជនដៃដល់អាយុ ១៤ ឆ្នាំ បា-ញ់រះក្នុងផ្សារទំនើបនៅថៃ តាមពិតជាកូនសិស្សសាលា ហើយមានឪពុកជាគ្រូមហាវិទ្យាល័យ
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ប្រទេសថៃ បានផ្ទុះផ្អើលនឹងហេតុការណ៍បាញ់សម្លាប់ថ្មីមួយ ដោយមានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានកាន់កាំភ្លើងបាញ់រះនៅក្នុងផ្សារទំនើប Siam Paragon បណ្តាលឱ្យស្លាប់មនុស្សអស់ ៣ នាក់ និង របួសជាច្រើនទៀត។
ក្រោយពីកើតហេតុភ្លាមៗ ក្មេងប្រុសជាជនបង្កហេតុខាងលើត្រូវបានប៉ូលិសចាប់ខ្លួនបាន រួចបញ្ជូនទៅធ្វើការសួរនាំរកមូលហេតុ។ ក្នុងនោះព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះតាមពិតទៅមកពីគ្រួសារមានបានធូរធារមួយ ហើយរូបគេជាសិស្សពូកែ ថែមទាំងរៀននៅសាលារៀនល្បី ថ្លៃសាលាខ្ទង់រាប់ពាន់ដុល្លារឯណោះ។
លើសពីនេះទៀត ឪពុករបស់ជនដៃដល់នេះជាអ្នកមានអាជីពល្អ ដោយធ្វើជាគ្រូបង្រៀននៅមហាវិទ្យាល័យទៀតផង។ យ៉ាងណាមិញ រឿងរ៉ាវហេតុការណ៍មួយនេះបានធ្វើឱ្យមានផ្ទុះផ្អើលទៅតាមបណ្តាញសង្គមខ្លាំងណាស់ ហើយបានចែករំលែកជាច្រើនប្រទេស ជាពិសេសគឺនៅប្រទេសចិន ព្រោះក្នុងចំណោមជនរងគ្រោះក៏មានជនជាតិចិនម្នាក់ដែរ៕