ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ កម្ពុជានឹងមានភ្លៀងធ្លាក់ គ្របដណ្ដប់នៅរាជធានីភ្នំពេញ និង ខេត្តនានា
នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញផ្សាយព័ត៌មានស្ដីពី ស្ថានភាពធាតុអាកាសថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគ្គ ថៃ និង ឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោម អូសបន្លាយពីប្រទេសថៃ មកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសូងនិរតីខ្សោយ ហើយព្យុះទី ១៤ ឈ្មោះ កយនុយ (Koinu) នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី ៨ ខែតុលា (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជា ទេ) ប៉ុន្តែស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
នៅថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែតុលា រាជធានី និង បណ្ដាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០ ទៅ ៧០ ភាគរយ។ សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម ៖