(វីដេអូ) ភ្លៀងមួយមេធំ ទឹកជន់លិចពេញព្រៀប រួចត្រី Koi រាប់រយក្បាលហែលចេញពីស្រះ
នៅលើបណ្តាញសង្គមថ្មីៗនេះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូត្រី Koi រាប់រយក្បាលបានហែលចេញពីស្រះ នៅក្នុងទីធ្លានៃគណៈកម្មាធិការស្រុកមួយ នៅក្នុងប្រទេសវៀតណាម។
បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ រហូតដល់ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់លិចពេញព្រៀបបរិវេណនៃគណៈកម្មាធិការស្រុកមួយ នៅខេត្ត Nam Dinh ប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ ក៏បានឃើញនូវហ្វូងត្រី Koi មួយហ្វូងធំ បានហែលប្រដេញគ្នាតាមទឹកចេញពីស្រះចិញ្ចឹមត្រីក្នុងគណៈកម្មាធិការស្រុក ប៉ុន្តែជាសំណាងល្អទឹកមិនហូរខ្លាំង ធ្វើឱ្យត្រីទាំងនោះបានត្រឹមហែលជុំវិញទីធ្លាប៉ុណ្ណោះ៕
ទស្សនាវីដេអូខាងក្រោមនេះ៖