ទៅហូបការគេគិតថាបានឆ្ងាញ់មាត់ហើយ មានអីពុលមនុស្សជាង ១០០ នាក់ចូលពេទ្យសង្គ្រោះបន្ទាន់
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Iraqi State News Agency (INA) បានឱ្យដឹងថា មនុស្សប្រមាណជិត ១០០ នាក់ កើតអាការពុលអាហារ ក្រោយចូលរួមក្នុងពិធីមង្គលការមួយនាក្រុង Hawij កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
តាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ ជនរងគ្រោះទាំងអស់ មានអាការធ្ងន់ និង ស្រាល ដែលតម្រូវឱ្យពួកគេទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ទទួលការព្យាបាលជាបន្ទាន់។
គួរឱ្យដឹងថា ហេតុការណ៍ពុលចំណីនេះ កើតមានឡើងក្នុងពេលមិនដល់ ២៤ ម៉ោងផង ក្រោយគ្រោះអគ្គិភ័យនាអគារមង្គលការមួយកន្លែងក្នុងខេត្ត Nineveh ដែលបណ្ដាលឱ្យមនុស្ស ១២០ នាក់បានស្លាប់ និង ជាង ២០០ នាក់ផ្សេងទៀតរងរបួស៕