ផ្ទុះល្បីរឿងផ្លូវ ១ ខ្សែនៅស្រុកឯកភ្នំ ខេត្តបាត់ដំបងពិបាកធ្វើដំណើរខ្លាំង ពេលនេះមន្ទីរសាធារណការ បានបកស្រាយហើយ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីស្រាយបំភ្លឺព័ត៌មាន ឱ្យបានដឹងថា ថ្មីៗនេះមានការបង្ហោះក្នុងបណ្ដាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា ដែលមានខ្លឹមសារ ៖ «ចង់ឱ្យមេភូមិ មេឃុំ ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្ដង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្ដងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ…តិចៗដែរ ទេវតាអើយ សុំផ្លូវ ១ ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង»។
ចំពោះរឿងនេះ ខាងមន្ទីរបានធ្វើការស្រាយបំភ្លឺឱ្យដឹងថា យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាប មួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញផ្ទៃប្រទេស ក្នុងនោះខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាក ក្នុងការជួសជុលអំឡុងពេលនេះ។ ក្រុមការងារមន្ទីរនឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖