សប្បាយក្លាយជាទុក្ខ! ឆេះអគារមង្គលការមួយកន្លែងនៅអ៊ីរ៉ាក់ ស្លា-.ប់របួសមនុស្សជាង ២០០ នាក់
យ៉ាងហោចណាស់មនុស្ស ១០០ នាក់បានស្លាប់ ខណៈ ១៥០ នាក់ផ្សេងទៀតរងរបួស ក្រោយអគ្គិភ័យមួយបានឆាបឆេះឡើងក្នុងអគាររៀបមង្គលការមួយនៅភាគពាយព្យប្រទេសអ៊ីរ៉ាក់។
បើតាមសាក្សីបានទម្លាយឱ្យដឹងថា អគ្គិភ័យនោះដែរ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ ១០ និង ៤៥ នាទីយប់ (ពេលវេលាក្នុងតំបន់) កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ នាអគារសម្រាប់ធ្វើពិធីមង្គលការមួយកន្លែងនៅស្រុក Hamdaniya ខេត្ត Nineveh ប្រទេសអ៊ីរ៉ាក់។ អំឡុងពេលកើតហេតុ មានមនុស្សរាប់រយនាក់ បានចូលរួមក្នុងពិធីមង្គលការនៅទីនោះ។
អ្នកនាំពាកយក្រសួងសុខាភិបាលប្រចាំប្រទេសអ៊ីរ៉ាក់ បានបញ្ជាក់ដែរថា មនុស្ស ១០០ នាក់បានស្លាប់ និង ជាង ១៥០ នាក់ផ្សេងទៀត បានរងរបួសក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ដោយកូនក្រមុំ និង កូនកំលោះ ក៏ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះផងដែរ។ យ៉ាងណាមិញ ខាងប្រភពក្នុងតំបន់ បានព្រមានដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាងនេះ៕