មុនចេញទៅណាដាក់អាវភ្លៀងតាមខ្លួន! សប្ដាហ៍នេះ កម្ពុជាអាចមានភ្លៀងធ្លាក់សឹងរាល់ថ្ងៃ
ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ °C
– នៅរាជធានី និង បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%។
២ តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នៅបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។
– ផ្ទៃរងទឹកភ្លៀង rain of area ៦០-៧០%។
៣ តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នៅបណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
– ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%។
– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និង រលកសមុទ្រមធ្យម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖