(វីដេអូ) សុនខដ៏កម្សត់ រង់ចាំម្ចាស់នៅឆ្នេរកែប ហាលខ្យល់ ហាលភ្លៀង ធ្វើឱ្យមហាជនរំជួលចិត្តខ្លាំង
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង ក្នុង TikTok ហាក់មានការភ្ញាក់ផ្អើល និង រំជួលចិត្តជាខ្លាំង ក្រោយបានប្រទះឃើញវីដេអូបង្ហោះ ព្រមទាំងរូបភាពមួយចំនួនបង្ហាញឱ្យឃើញពីសត្វសុនខមួយក្បាលកំពុងចាំម្ចាស់ នៅមាត់ឆ្នេរកែប។
យោងតាមការបង្ហោះវីដេអូ និង រូបភាពជាច្រើនតាមបណ្ដាញសង្គមបានឱ្យដឹងថា សត្វសុនខ មួយក្បាលកំពុងធ្វើឱ្យមហាជនរំជួលចិត្ត ដោយវាបានអង្គុយ និង រត់ទៅវិញទៅមក ដើម្បីចាំម្ចាស់របស់វា ដែលត្រូវបានគេដឹងថា ជាបុរសជនជាតិរុស្ស៊ី ម្នាក់បានលង់ទឹកស្លាប់ ព្រោះគាំងបេះដូង ហើយបើទោះជាមានអ្នកណាហៅក៏សុនខនោះមិនចេញទៅណា បាយក៏មិនស៊ី ទឹកក៏មិនផឹក នៅហាលខ្យល់ ហាលសន្សើម។
យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បុរសជនជាតិបរទេសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Didi Harvey បានបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពរបស់សុនខនោះថា ៖ «សូមមេត្តាជួយផង ដំណឹងបាត់ឆ្កែ! សត្វឆ្កែក្នុងរូបកំពុងតែព្យាយាមរកផ្លូវមកផ្ទះវិញ ពីឆ្នេរកែប ទៅកំពត (មានអ្នករាយការណ៍ប្រាប់) ព្រោះតែរឿងសោកនាដកម្មក៏ខ្លោចចិត្តមួយ ពោលគឺម្ចាស់បានស្លាប់នៅសមុទ្រ ហើយឆ្កែរបស់គាត់បានរង់ចាំ ប៉ុន្តែឥលូវវាកំពុងរត់ទៅផ្ទះ ដើម្បីរកម្ចាស់។ សូមជួយមើលផង ឆ្កែនោះមានពាក់ប្រឡៅកមានឈ្មោះថា ឡៃ (Lai) ប្រសិនបើឃើញសូមទាក់ទងជាបន្ទាន់ទៅកាន់លេខ (Mari Thach) ០៩៧ ២៣៦ ៧៥៤០ ឬក៏ផ្ញើសារទៅកាន់ Horst Wiegand»៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ