បើឮសំឡេងកុំឆ្ងល់! ២ ថ្ងៃទៀត គ្រប់វត្តអារាម នឹងវាយជួង រគាំង ទូងស្គរ ដើម្បីអបអររឿងអស្ចារ្យមួយនេះ
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រគេនដំណឹង ស្តីពីការរៀបចំវាយជួង រគាំង និង ទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា។
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ។ គណៈសង្ឃនាយក សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានព្រមៗគ្នា នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៧:០០ នាទីព្រឹក កុំបីអាក់ខានឡើយ។
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖