ភ្ញៀវអភិជន ចូលហាងសាឡនយកជាងផ្ទាល់ខ្លួនមកធ្វើសក់ រួចឱ្យលុយដើរចេញយ៉ាងរំភើយ
ម្ចាស់ហាងសាឡនមួយរូបនៅប្រទេសថៃ បានទម្លាយរឿងរ៉ាវហួសចិត្តរបស់ហាងខ្លួន ដែលមានភ្ញៀវជនជាតិចិនម្នាក់ យកជាងផ្ទាល់ខ្លួនមកបម្រើសេវាកម្មដល់ក្នុងហាង រួចក៏ចេញលុយឱ្យយ៉ាងរំភើយ។
ម្ចាស់ហាងបានរៀបរាប់នៅក្នុងគណនី TikTok ថា ខ្លួនពិតជាភ្ញាក់ផ្អើលណាស់ ក្រោយពីឃើញភ្ញៀវជនជាតិចិនមួយរូបមកដល់ហាង តែមិនបានភ្ញាក់នឹងអ្វីទេ គឺភ្ញាក់នឹងភ្ញៀវរូបនេះ បានយកជាងផ្ទាល់ខ្លួនមកទៀត។
ជាងរូបនេះ បានធ្វើសេវាកម្មឱ្យភ្ញៀវសព្វគ្រប់បែបយ៉ាង តាំងពីកក់សក់ ផ្លុំសក់ ដូចជាអ្នកជំនាញមែនទែន ឯកូនចៅរបស់ខ្លួន ដែលជាជាងនៅក្នុងហាង បានតែឈរមើលធ្វើមុខភ្លឹះៗ ចង់ជួយក៏មិនដឹងជួយអ្វី ព្រោះពួកគេនិយាយតែចិនសុទ្ធ បើនិយាយទៅម្នាក់ៗមើលទៅដូចជាកំពុងឈររៀនឡើងវិញដូច្នោះឯង។ យ៉ាងណាមិញ ក្រោយពីធ្វើសក់រួចហើយ ភ្ញៀវរូបនេះក៏មិនបាននិយាយអ្វីច្រើនឡើយ គ្រាន់តែដើរមកចេញលុយ រួចក៏ទៅវិញបាត់ទៅ ខ្លួនពិតជាមិនដែលជួបភ្ញៀវឯណាស្រួលដល់ថ្នាក់នេះឡើយ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖