ទុក្ខជាន់លើទុក្ខ! ប្ដីទើបស្លា-ប់ចោល ស៊ូទៅធ្វើសំណង់ទាំងកូនខ្ចី ចុងក្រោយមេមិនព្រមបើកលុយឱ្យទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្ត និងអាណិតអាសូរទៅកាន់ស្ត្រីកម្សត់មួយរូប បីកូនតូចនៅនឹងដៃ រៀបរាប់ទាំងទឹកភ្នែក នូវទុក្ខលំបាកដែលខ្លួនកំពុងជួបប្រទះថ្មីៗនេះ។
ទាក់ទិនទៅនឹងរឿងរ៉ាវរបស់ស្ត្រីមេម៉ាយដ៏កម្សត់នេះ បើតាមការឱ្យដឹងពីលោក ផន ផល្លា បានឱ្យដឹងថា ស្ត្រីខាងលើ ប្ដីទើបតែស្លាប់ចោល ហើយខ្លួនទើបតែកូនខ្ចីហើយទៀត នៅខំត្រដរឆ្លៀត់ទៅធ្វើសំណង់ គ្រាន់បានប្រាក់ខ្លះគ្រាន់ទិញស្បៀងទុកចិញ្ចឹមកូន តែអ្វីដែលធ្វើឱ្យគាត់យំស្ទើរតែខ្សោះខ្លួននោះ ក៏ព្រោះតែមេការសំណង់ មិនបានបើកលុយឱ្យគាត់។
ក្រោយជ្រាបករណីនេះ លោក ផន ផល្លា បានបញ្ជាក់ឱ្យដឹងថា ក្រោយបានឃើញគេបង្ហោះពីស្ត្រីរូបនេះ ហើយនិងកូនៗ វាពិតជាធ្វើឱ្យលោកនៅមិនស្ងៀមនោះទេ ទើបសម្រេចចិត្តថា នឹងចុះទៅជួបនៅរសៀលនេះតែម្តង។ ចំពោះការគ្រោងទៅជួបគាត់ ហើយនិងកូនៗរបស់គាត់នៅថ្ងៃនេះ លោក ផន ផល្លា មានបំណងក្នុងការផ្តល់នូវការផ្គត់ផ្គង់ដល់គ្រួសារមួយនេះរយៈពេល ២ ឆ្នាំ ទម្រាំគាត់អាចរឹងដៃរឹងជើងឡើងវិញ ហើយអាចរកការងារធ្វើដោយខ្លួនឯងទៅថ្ងៃក្រោយ៕