ខែភ្លៀងប្រយ័ត្នផង! បុរសម្នាក់បើកទ្វារចូលបន្ទប់ ពេលទាញទ្វាររកបិទវិញ ឃើញពស់ក្រវៀនៗភ្ញាក់ចង់ប្រកាច់
នារដូវវស្សានេះ ជារដូវកាលដែលគួរប្រុងប្រយ័ត្ន ដោយសារតែតំបន់មួយចំនួនត្រូវបានលិចទឹក ធ្វើឱ្យសត្វល្អិត សត្វមានពិសនានាចល័តទីរស់នៅ ដោយអាចចូលមកដល់ភូមិឋានរស់នៅ មានដូចជាតាមកន្លុកកន្លៀត ក៏ដូចជានៅតាមដើមឈើ ជាដើម ដែលគួរគប្បីត្រួតពិនិត្យឱ្យបានច្បាស់លាស់ និង ប្រុងប្រយ័ត្នបំផុត។
ជាក់ស្ដែង ថ្មីៗនេះតាមរយៈគណនីមួយដែលមានឈ្មោះ យោគ សុភ័ក្រ បានបង្ហោះពីករណីដែលខ្លួនបានជួបប្រទះពស់នៅជាប់នឹងរន្ធសោនៃគន្លឹះទ្វារបន្ទប់របស់ខ្លួន ដោយមិនដឹងថាវាចូលមកតាំងពីពេលណា ហើយវាចូលមកតាមណារហូតចេញវិញមិនរួច។
ម្ចាស់គណនីខាងលើ បានរៀបរាប់ដូច្នេះថា ៖ «បើកទ្វារចូលក្នុងបន្ទប់ហើយបិទទ្វារយកដៃចាក់សោ ឃើញស្មានតែក្មេងយកអីមកផ្ញុកបិទ យកដៃទៅចាប់ក្បាលពស់ទៀត ស្មានតែក្មេងយកអីមកផ្ញុកភ្ញាក់ចង់ប្រកាច់ ពស់ហាមាត់រកខាំ»៕