ជីវិតកម្សត់ពេកហើយ! អ៊ំប្រុស ដើររើសអេតចាយពេលយប់ ដេកហាលមូសតាមសំយ៉ាបផ្ទះគេ គួរឱ្យអាសូរ
ឆាកជីវិតមនុស្សយើងម្នាក់ៗ មានខ្សែជីវិតខុសៗគ្នា រស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រព្យសម្បត្តិហូរហៀរ មានគ្រួសារកក់ក្ដៅ រស់នៅស្រណុកសុខស្រួល ប្រកបដោយសុភមង្គល ខណៈអ្នកខ្លះទៀត ទោះវ័យចាស់ហើយនៅតែត្រដររស់ប្រឹងមួយថ្ងៃដើម្បីមួយថ្ងៃ មិនអាចសម្រាកសោយសុខបាន។
ជាក់ស្ដែង ករណីអ៊ំប្រុសវ័យចំណាស់ដ៏កម្សត់មួយរូប ត្រូវបានគណនីមួយដែលមានឈ្មោះ សៀក ប៊ុនណាវី បានបង្ហោះឱ្យដឹងថា លោកបានឃើញអ៊ំប្រុសដើររើសអេតចាយពេលយប់ ដេកហាលមូសតាមសំយាបផ្ទះគេ នៅក្រុងកំពង់ចាម នៅតាមផ្លូវក្រោយ Total គល់ស្ពានគីហ្សូណា។
ម្ចាស់គណនីខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ៖ «លុះចុះសួរគាត់ គាត់ថាហត់ពេកមិនទាន់ហូបបាយ គាត់ក៌ដេកសិន ខ្ញុំក៌ទិញបាយឱ្យគាត់ហូបទៅ បងប្អូនអើយបើជួបគាត់ ជួយឱ្យគាត់ហូបអីតិចតួចផងទៅ គាត់ថាមួយយប់ៗរើសបានតែតិចតួចលក់បាន ១០០០០ រៀលអីហ្នឹង តែបងប្អូនជួយតាមខ្ញុំក៌បាន ABA 000384295 Siek Bunnary»៕