មានត្រឹមម៉ូតូមួយ និងសម្ភារឆុងកាហ្វេ យុវជនម្នាក់នេះ ដឹកកាហ្វេលក់សៅរ៍-អាទិត្យ កំពុងទទួលបានការចាប់អារម្មណ៍
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកនិយមទទួលទានកាហ្វេ បាននាំគ្នាផ្ទុះការស្ងើចសរសើរទៅលើយុវជនមួយរូប ដែលច្នៃម៉ូតូ Zoomer X របស់ខ្លួន និងសម្ភារឆុងកាហ្វេបែបបោះតង់ ដឹកកាហ្វេលក់ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ កំពុងទទួលបានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។
ឈ្មោះទីតាំងលក់កាហ្វេនៅលើម៉ូតូនេះ មានឈ្មោះថា Moto-Mocha ដែលមានលក់កាហ្វេក្នុងតម្លៃសមរម្យ ដោយក្នុង ១ កែវ ត្រឹមតែ ៣០០០៛ ប៉ុណ្ណោះ ដែលមួយសប្ដាហ៍មានបើកលក់តែ ២ ថ្ងៃទេ ពោលគឺ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ វេលាម៉ោង 7:30 am ដល់ម៉ោង 5:30 pm ល្ងាច។
ចំពោះទីតាំងតូបកាហ្វេលើម៉ូតូ ដែលកម្លោះសង្ហារូបនេះលក់ គឺនៅតាមបណ្ដោយផ្លូវត្រឡោកបែក ជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ( CKCC Building) ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 081 996 356៕