លម្ហែទាំងអារម្មណ៍ បានទាំងសុខភាព! SunWalk កម្មវិធីសម្បូរបែប ចែករំលែកស្នាមញញឹមអ្នកចូលរួមច្រើនកុះករ
កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី SunWalk បានរៀបចំដោយរលូន ពោរពេញដោយភាពសប្បាយរីករាយ និង មានការចូលរួមពីសំណាក់មហាជនក្មេងចាស់ ប្រុសស្រីយ៉ាងច្រើនកុះករ។
កម្មវិធី SunWalk ដោយមានការរៀបចំដោយ ក្រុមហ៊ុន MSA Marketing Solutions Asia Ltd. នេះដែរ បានរៀបចំឡើងនៅឯបរិវេណភូមិដើមប្រង់ ស្ថិតក្នុងទីតាំងភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (ម្តុំភ្នំរាប និង ភ្នំបាសិត) ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច។
ក្នុងនោះ កម្មវិធី ខាងលើបានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណ ការរឹតចំណងមិត្តភាព ការបង្កើតទំនាក់ទំនង និង ការបង្កើតបទពិសោធ ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ រួមមានការធាក់កង់ និង ដើរលំហែកាយ ការប្រកួតបាល់ទាត់មិត្តភាព ការរៀបចំការកម្សាន្តសម្រាប់ក្មេងតូចៗ ការស្តាប់ធម្មទេសនាដោយ ព្រះភិក្ខុ រជិរប្បញ្ញោ គូ សុភាព និង មានការលំហែអារម្មណ៍ស្តាប់តន្ត្រីទៀតផង។
គួររំឭកថា កម្មវិធី SunWalk ជាព្រឹត្តិការណ៍មួយ ដែលលើកកម្ពស់ការដើររួមគ្នាដើម្បីសុខភាពពីថ្ងៃរះដល់ថ្ងៃលិច និង ការចូលរួមសកម្មភាពសប្បាយៗជាមួយមិត្តភក្តិ និង មនុស្សជាទីស្រឡាញ់។ មិនថាអ្នក Single អ្នកមានគូ អ្នកមានគ្រួសារ អាចណាត់គ្នាទៅចូលរួមដើរកម្សាន្តជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់បាន ព្រោះថា SunWalk រៀបចំឡើង ដើម្បីលើកទឹកចិត្តដល់ការធ្វើលំហាត់ប្រាណ ការរឹតចំណងមិត្តភាព ការបង្កើត ទំនាក់ទំនង និង ការបង្កើតបទពិសោធ ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ។
ក្រៅពីនោះ SunWalk ក៏មានសកម្មភាពសប្បាយៗជាច្រើន ដែលនឹងធ្វើឱ្យការដើរកាន់តែរីករាយប្រកបដោយសុខុមាលភាព និង ដើម្បីជំរុញឱ្យអ្នកទាំងអស់គ្នា ទទួលយកបរិបទនៃការរស់នៅដែលមានសភាពសកម្មជាងមុន និង លើកទឹកចិត្តអ្នកចូលរួមឱ្យបានជួបជុំជាមួយក្រុមគ្រួសារ មិត្តភកិ្ត មនុស្សជាទីស្រឡាញ់ និង បង្ហាញពីអត្ថប្រយោជន៍នៃការដើរ ដើម្បីបង្កើនសុខុមាលភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត៕
រៀបចំដោយ ៖ ក្រុមហ៊ុន MSA Marketing Solutions Asia Ltd.