អ្នកដាក់ធ្មេញគួរប្រយ័ត្ន! បុរសម្នាក់ ផឹកទឹកធម្មតា តែប៊ិះអស់បុណ្យ ព្រោះស្លាក់ធ្មេញដាក់ជាប់-ក
ក្លាយជាសារដាស់តឿនឱ្យប្រុងប្រយ័ត្នមួយ សម្រាប់រឿងរ៉ាវបុរសម្នាក់ប៊ិះនឹងអស់ជីវិត ដោយសារតែការស្លាក់ធ្មេញដាក់ជាប់នៅនឹងក ក្រោយពីផឹកទឹករួច។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅប្រទេសថៃ ដោយបុរសខាងលើមានវ័យ ៦៧ ឆ្នាំ។ នៅថ្ងៃកើតហេតុ បុរសរូបនេះ បានទទួលទានអាហារដូចធម្មតា រួចក៏បានផឹកទឹកលេបថ្នាំ តែមានអារម្មណ៍ថា ដូចជាមានអ្វីជាប់ក តែមិនគិតថាជាធ្មេញដាក់របស់ខ្លួនឡើយ ដោយព្យាយាមផឹកទឹកទៅទៀត តែនៅតែមិនបាត់។
ក្រោយមកក៏បានហៅកូនប្រពន្ធមកឱ្យជួយមើល ក៏ឃើញថាធ្មេញដែលពាក់នៅមាត់មកជាង ១០ ឆ្នាំបាត់ទៅ ទើបដឹងថាវាស្លាក់ជាប់នៅនឹងកនោះឯង។ យ៉ាងណាមិញ បុរសខាងលើ ក៏ត្រូវបានគ្រួសារបញ្ចូនទៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យចំនួន ៥ នាក់ បានជួយយកធ្មេញចេញមកវិញបានដោយសុវត្ថិភាព តែត្រូវប្រើពេលអស់ជាច្រើនម៉ោង៕