ក្ដៅៗ! ព្រឹកមិញ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័រ បានវាយប្រហារកោះបាលី ប្រទេសឥណ្ឌូនេស៊ី
ព្រឹកមិញនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយនាប្រទេសឥណ្ឌូនេស៊ី។
គ្រោះធម្មជាតិមួយនេះដែរ មានចំណុចកណ្ដាលចំនួន ២ ដោយមួយមានកម្រិត ៧.០ រ៉ិចទ័រ និង មួយទៀតមានកម្រិត ៦.១ រ៉ិចទ័រ វាយប្រហារភាកឦសាននៃកោះបាលី នេះបើតាមការបញ្ជាក់ពី Geoscience Australia។ តាមព័ត៌មានបានឱ្យដឹងថា គ្រោះធម្មជាតិមួយនេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ ៥ និង ៥៥ នាទីព្រឹក (ពេលវេលាក្នុងតំបន់) ថ្ងៃទី ២៩ ខែសីហា ឆ្នា ២០២៣ នេះ ក្នុងជម្រៅ ៥១៥ គីឡូម៉ែត្រ។
គ្រោះរញ្ជួយដីនេះដែរ រញ្ជួយខ្លាំង រហូតធ្វើឱ្យអ្នកទេសចរជាច្រើនភ្ញាក់ពីដំណេកទាំងភ័យស្លន់ស្លោ រត់ចេញពីសណ្ឋាគារគ្រប់ៗគ្នា៕