សៅរ៍-អាទិត្យអត់ដឹងទៅណា! អាចសាកជិះរថភ្លើងលេងបាន ចាយលុយតែ ២០០០ រៀលប៉ុណ្ណោះ សម្រាប់ជិះនៅភ្នំពេញ
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះ ស្ថានីយរថភ្លើងកម្ពុជា (Royal Railway Cambodia) បានជូនដំណឹងឱ្យដឹងថា ស្ថានីយនឹងមានកម្មវិធីពិសេសដើម្បីអាចឱ្យភ្ញៀវទេសចរទទួលបានបទពិសោធថ្មីពីការជិះរថភ្លើងលេងកម្សាន្ត ដោយចំណាយត្រឹមតែ ២០០០ ៛ ប៉ុណ្ណោះ។
យោងតាមសារបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការ Royal Railway Cambodia បានឱ្យដឹងថា ដើម្បីទទួលបានបទពិសោធថ្មីពីការជិះរថភ្លើងលេងកម្សាន្តពេលចុងសប្ដាហ៍ ថ្ងៃសៅរ៍-អាទិត្យ ដោយចំណាយប្រាក់ត្រឹមតែ ២០០០ ៛ ភ្ញៀវទេសចរត្រូវតែជាវភេសជ្ជៈពីហាងការហ្វេរថភ្លើងតែប៉ុណ្ណោះ។
ដោយឡែក សម្រាប់ភ្ញៀវធម្មតាសំបុត្រសម្រាប់កម្មវិធីចុងសប្ដាហ៍នេះមានតម្លៃ ៥០០០ ៛ ក្នុងមួយនាក់ សម្រាប់មនុស្សធំ និង ២០០០ ៛ ក្នុងមួយនាក់សម្រាប់កូនក្មេង។
គួរដឹងដែរថា សម្រាប់ការជិះរថភ្លើងទៅវិញទៅមកនេះ គឺចេញដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតរថភ្លើងសំរោង (ពោធិ៍ចិនតុង) និង វិលត្រឡប់មកចំណតភ្នំពេញវិញ ហើយសម្រាប់ម៉ោងចេញដំណើរគឺ នៅម៉ោង ១០ ព្រឹក និង ម៉ោង ២ រសៀល៕