តស់ដាក់ថ្ងៃ! កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រែមុខមាត់ថ្មី សម្បូររបស់ញ៉ាំ និង កន្លែងថតរូប ឯទេសភាពស្អាតកប់
នាពេលថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះទិដ្ឋភាពនៅជុំវិញតំបន់កំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុ ក្រោយពីបានប្រែក្លាយទៅជាមណ្ឌលទេសចរណ៍សម្រាប់កម្សាន្ត។
យោងតាមហ្វេសប៊ុកផេក «ប្រជាជន ខេត្តព្រះសីហនុ» កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ បានបង្ហោះឱ្យដឹងថា បច្ចុប្បន្ននេះក្រុងព្រះសីហនុ-កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ បានក្លាយទៅជា មណ្ឌលទេសចរណ៍ សម្រាប់ការចូលទៅកម្សាន្តរបស់ពលរដ្ឋផង និង ជាកន្លែង ដែលពលរដ្ឋចូលទៅពិសាអាហារចម្រុះ ដែលមានការដាក់លក់ប្រកបដោយរបៀបរៀបរយផង។
យ៉ាងណាមិញ ក្រោយពីបានបង្ហោះរូបភាពពីកំពង់ផែសេះស ក្នុងខេត្តព្រះសីហនុ រួចមក មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ហាក់បង្ហាញការចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកលេងហ្វេសប៊ុកជាច្រើនបានចែករំលែកបន្តរូបភាពទាំងនោះ និង ខ្លះបានចូលទៅបញ្ចេញមតិណាត់មិត្តភក្តិ ព្រមទាំងក្រុមគ្រួសារ ដើម្បីទៅលេងកម្សាន្តនៅតំបន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុមួយនេះ៕
រូបភាពដោយ ៖ ប្រជាជន ខេត្តព្រះសីហនុ