កុំគិតថាមិនអី! អ្នកជំងឺស្លាក់ឆ្អឹងជាប់បំពង់អាហារ បង្កជាអាប់សែ ត្រូវសង្គ្រោះទាន់ពេលនៅពេទ្យរុស្ស៊ី
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ ក្រោយបានជ្រាបករណីអ្នកជំងឺម្នាក់ស្លាក់ឆ្អឹងជាប់បំពង់អាហារ ដែលអាចបង្កគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិតនឹកស្មានមិនដល់។
ករណីនេះផងដែរ បើតាមការបញ្ជាក់ពី ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា នេះជាករណីអាចមានគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិត ដោយសារតែអ្នកជំងឺបានស្លាក់ឆ្អឹងជាប់នៅបំពង់អាហារ ហើយបង្កជាអាប់សែ (cervical abscess) នៅផ្នែកបំពង់-ក។ យ៉ាងណាមិញ ពេលនេះក្រុមគ្រូពេទ្យបានសង្រ្គោះបានដោយជោគជ័យ ក្រោមកិច្ចសហការរបស់ក្រុមវេជ្ជបណ្ឌិត និង បុគ្គលិកនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
ទន្ទឹមគ្នានេះ ក្រុមគ្រូពេទ្យជំនាញក៏បានណែនាំឱ្យពុកម៉ែបងប្អូន បរិភោគអាហារឱ្យបានប្រុងប្រយ័ត្ន ទំពាអាហារឱ្យបានម៉ត់មុននឹងលេប ដើម្បីកាត់បន្ថយគ្រោះថ្នាក់បែបនេះ៕