ក្ដៅៗ! ប្រេងសាំងឡើងថ្លៃទៀតហើយ ឡើងដល់ ៤៦៥០ រៀល ឯម៉ាស៊ូតរក្សាតម្លៃដដែល ៤៧០០ រៀល
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះឡើងថ្លៃ ១០០ រៀល ដោយក្នុង ១ លីត្រ តម្លៃ ៤៦៥០ រៀល។
ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះបានរក្សាតម្លៃឱ្យនៅដដែលត្រឹម ៤៧០០ រៀលក្នុង ១ លីត្រ ហើយបើធៀបទៅនឹងតម្លៃកាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅ ឃើញថាមានតែតម្លៃប្រេងសាំងធម្មតាប៉ុណ្ណោះដែលឡើងថ្លៃ។
ជាក់ស្ដែង តម្លៃប្រេងសាំងធម្មតាកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មានតម្លៃត្រឹមតែ ៤ ៥៥០ ៛ ហើយឡើងចំនួន ១០០ ៛ ក្នុងថ្ងៃទី ២១ ខែសីហានេះ មកដល់តម្លៃ ៤៦៥០៛ ។ ចំណែកប្រេងម៉ាស៊ូត វិញបានរក្សាតម្លៃនៅត្រឹម ៤៧០០ ៛ ដដែលចាប់តាំងពីថ្ងៃទី ១១ ខែសីហាមកម្ល៉េះ៕