អ្នកស្លា-.ប់ដោយភ្លើងឆេះព្រៃនៅក្រុងមួយនៃកោះហាវ៉ៃ កើនដល់ ៩៩ នាក់ និង អាចកើនទៀតនៅសប្ដាហ៍ក្រោយ
កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ អភិបាលកោះហាវ៉ៃ Josh Green បានបញ្ជាក់ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏កំណាចនៅកោះ Maui (កោះមួយលើដែនកោះហាវ៉ៃ) បានកើនឡើងដល់ ៩៩ នាក់ហើយ ដោយចំនួនអ្នកស្លាប់ អាចនឹងកើនទ្វេដងនៅសប្ដាហ៍ក្រោយ ខណៈមនុស្សប្រមាណ ១ ពាន់នាក់នៅកំពុងបាត់ខ្លួននៅឡើយ។
គិតមកទល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យនៅកោះ Maui នៅបន្តដុតដៃដុតជើង ស្វែងរកសពជនរងគ្រោះក្នុងគំនរផេះនៃអគារ ផ្ទះសម្បែងដែលត្រូវបានបំផ្លាញដោយអគ្គិសភ័យដ៏អាក្រក់ជាប្រវត្តិសាស្ត្រនេះ។
គួររំឭកផងដែរថា កាលពីពេលថ្មីៗកន្លងទៅ ទីក្រុងបុរាណមួយនាកោះហាវ៉ៃ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ផ្ទះសម្បែង កន្លែងលក់ដូរ និង សូម្បីតែយានជំនិះនានា ត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់៕