ជិះកាត់ជួយទិញផង! លោកយាយច្នៃត្រឡោកដូង គ្រាប់ត្នោត ធ្វើជារបស់តាំងលម្អលក់ចិញ្ចឹមជីវិត ម្ដុំទួលសង្កែ
ដូនចាស់មួយរូបកំពុងតែធ្វើឱ្យមហាជនខ្មែរអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចង់ទៅទិញ ក្រោយមានអ្នកបង្ហោះរូបគាត់អង្គុយលក់របស់របរប្រើប្រាស់ ក៏ដូចជាតាំងលម្អ ច្នៃចេញពីត្រឡោកដូង និង គ្រាប់ត្នោត ជាដើម ឃើញហើយមិនសរសើរមិនបាន។
រូបភាពចំនួន ២ សន្លឹក របស់ដូនចាស់អង្គុយលក់របស់ប្រើប្រាស់ច្នៃពីត្រឡោកដូង និង គ្រាប់ត្នោតនេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Na Len ដែលបានបញ្ជាក់ឱ្យដឹងថា ដូនចាស់ដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះគឺគាត់អង្គុយលក់នៅក្បែររបងសាលារៀនទួលសង្កែ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សម្រាប់ប្រិយមិត្តដែលគាំទ្រស្នាដៃខ្មែរពិតៗ ឬ ជិះកាត់តំបន់នេះ អាចជួយទិញដូនចាស់បាន ដើម្បីលើកទឹកចិត្ត គាំទ្រស្នាដៃ ក៏ដូចជាជួយគាត់គ្រាន់បានថវិកាចិញ្ចឹមជីវិតបន្តដំណើរទៅមុខទៀត៕