ស្រីៗនៅចិន កំពុងផ្អើលតាមគ្នាបិតរុន្ធផ្ចិតក្លែងក្លាយ ដើម្បីឱ្យឃើញពោះស្អាត និង ជើងវែងខ្ពស់
នៅប្រទេសចិន នាថ្មីៗនេះ ស្រីៗកំពុងពេញនិយមខ្លាំង លើការប្រើប្រាស់ផ្ចិតក្លែងក្លាយ ដើម្បីបន្លំភ្នែកមហាជន ឱ្យមើលទៅពួកគេឃើញរាងខ្ពស់ និង ស្រស់ស្អាត។
តាមព័ត៌មានបានឱ្យដឹងថា រូបផ្ចិត នេះដែរ គឺដាក់លក់ក្នុងតម្លៃចាប់ពី ០.៧ ដុល្លារ ទៅ ១.៤០ ដុល្លារ ដោយអត្ថប្រយោជន៍របស់វា ពេលបិតទៅអាចជួយឱ្យស្រីៗមើលទៅឃើញជើងវែងជាងមុន និង ធ្វើឱ្យក្បាលពោះរបស់ពួកគេ មើលទៅរាបស្មើជាងមុន។
បើតាមសម្ដី influencer ចិនម្នាក់ ដែលបានសាកល្បងប្រើប្រាស់រូបផ្ចិតក្លែងក្លាយនេះ បាននិយាយថា៖ «លទ្ធផលចេញមកដូចផ្ចិតពិតៗ ហើយខ្ញុំគិតថា វាមើលទៅស្អាតជាងផ្ចិតរបស់ខ្ញុំផ្ទាល់ទៀតផង។ វាក៏បានធ្វើឱ្យខ្ញុំមើលទៅមានជើងវែងជាងមុនផងដែរ»៕