ព្រះអើ-យ! ភ្លើងឆេះព្រៃដ៏កំណាចនៅកោះហាវ៉ៃ លេបត្របាក់ក្រុងមួយសឹងទាំងស្រុង ស្ល-ា-ប់របួសមនុស្សជាង ២០ នាក់
ថ្មីៗនេះ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតមានឡើងនៅទីក្រុងបុរាណមួយនាកោះហាវ៉ៃ ដោយត្រូវបានភ្លើងឆេះព្រៃយ៉ាងកំណាច បានឆេះរាលដាលលេបត្របាក់តំបន់ទេសចរណ៍នោះទាំងស្រុង ឆេះផ្ទះសម្បែង កន្លែងលក់ដូរ និង សូម្បីតែយានជំនិះគ្រប់យ៉ាងខ្ទេចខ្ទីគ្មានសល់។
តាមព័ត៌មានបានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនាកោះ Maui (កោះមួយលើដែនដីកោះហាវ៉ៃ) បានឆក់យកជីវិតមនុស្ស ៦ នាក់ និង ២០ នាក់ផ្សេងទៀតបានរងរបួស។
បើតាមវីដេអូដ៏រន្ធត់ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃភ្លើងឆេះព្រៃដ៏ខ្លាំងក្លានោះ បានរាលដាលឆេះយ៉ាងលឿនតាមកម្លាំងខ្យល់ ឯមនុស្សម្នា ខ្លះឃើញលោតចុះទឹកសមុទ្រ ដើម្បីគេចពីអណ្ដាតភ្លើង ដែលកំពុងឆាបឆេះដល់ផ្ទះសម្បែងរបស់ពួកគេនោះ។ ដោយឡែក ចំពោះអ្នកទេសចរប្រមាណ ៤ ពាន់នាក់ ដែលជាប់គាំងលើកោះនោះ រំពឹងថា នឹងត្រូវជម្លៀសទៅកាន់ព្រលានយន្តហោះ Kahului ដែលជាកន្លែងមានសុវត្ថិភាព ឱ្យស្នាក់នៅជាបណ្ដោះអាសន្នសិន៕
ទស្សនាវីដេអូខាងក្រោម៖