សាកថ្មឱ្យពេញៗទៅ! ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ នៅតំបន់ទាំងនេះ នឹងមានបញ្ហារអាក់រអួលចរន្តអគ្គិសនី
នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នេះ អគ្គិសនីកម្ពុជា បានប្រកាសជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣។
យ៉ាងណាមិញ អគ្គិសនីកម្ពុជា ក៏បានបញ្ជាក់ដែរថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ ហើយតំបន់ ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ៖
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌមានជ័យ និង ខណ្ឌសែនសុខ។
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន, ខណ្ឌ ៧ មករា និង ខណ្ឌច្បារអំពៅ
២. ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ ៖
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌចំការមន, ខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌឫស្សីកែវ, ខណ្ឌជ្រោយចង្វារ, ខណ្ឌច្បារអំពៅ, ក្រុងតាខ្មៅ និង ខេត្តកណ្ដាលនៅតំបន់មួយចំនួនស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ក្រុងអរិយក្សត្រ។
៣. ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ ៖
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ មានខណ្ឌបឹងកេងកង, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅ។
៤. ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣ ៖
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌកំបូល និង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
• ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌដូនពេញ និង ខណ្ឌសែនសុខ៕