ដល់-ក! ទល់លាមកមិនជុះអស់ ១០ ថ្ងៃ រហូតវាគរប៉ោងពេញពោះ ពេទ្យវះចេញមកថ្លឹងទៅ ២០ គីឡូ
តាមការបង្ហោះលើបណ្ដាញសង្គម Weibo ស្ត្រី វ័យ ៥៣ ឆ្នាំម្នាក់ នៅចិន បានទល់លាមករហូតដល់ជាង ១០ ថ្ងៃ ដែលបណ្ដាលឱ្យលាមករបស់គាត់ គរផ្ដុំគ្នាពេញពោះ ដោយពេលគ្រូពេទ្យវះកាត់យកចេញមក ទម្ងន់រហូតដល់ ២០ គីឡូក្រាម។
តាមឱ្យដឹង ស្ត្រីរូបនោះមានឈ្មោះថា Hua ដែលគាត់ឧស្សាហ៍ជួបប្រទះបញ្ហាទល់លាមកជាញឹកញាប់។ យ៉ាងណាមិញ អាការមួយនេះ កាន់តែធ្ងន់ធ្ងរទៅ ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំនេះ។ ជាក់ស្ដែង ថ្មីៗនេះ លោកស្រី Hua ចាប់ផ្ដើមមានអារម្មណ៍ហើមពោះ តឹងទ្រូង និង ថប់ដង្ហើម ក្រោយគាត់មិនបានបន្ទោបង់រយៈពេល ១០ ថ្ងៃ។
ដោយសារតែរាងកាយគាត់ស្គម ហើយពោះរបស់គាត់ក៏ឃើញប៉ោងហើមច្បាស់ៗខុសធម្មតា ក្រុមគ្រួសាររបស់គាត់ ក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ ពេលទៅដល់ ក្រុមគ្រូពេទ្យបានរកឃើញថា លោកស្រី Hua កើតមានជំងឺម្យ៉ាងហៅថា Hischsprung ដែលជំងឺនេះ កើតឡើងដោយសារតែការបាត់បង់កោសិកាសរសៃប្រសាទនៅពោះវៀនធំ បណ្ដាលឱ្យពោះវៀនធំ មិនអាចដំណើរការប្រក្រតីបែបនេះ។
ក្រោយមកទៀត គ្រូពេទ្យក៏បានធ្វើការវះកាត់ យកលាមកចេញ ដោយវះចេញមក ដុំលាមកគឺធំខ្លាំង និង ទម្ងន់រហូតដល់ ២០ គីឡូឯណោះ៕