អ្នកបុរាណវិទូភ័យខ្លាចមិនហ៊ានបើកផ្នូរអធិរាជទីមួយនៃប្រទេសចិន ព្រោះគិតថាអាចនឹងជួបហេតុការណ៍ទាំងនេះ
សារព័ត៌មាន Indy100 នាពេលថ្មីៗនេះបានចុះផ្សាយថា អ្នកបុរាណវិទូហាក់មានការភ័យខ្លាចក្នុងការបើកផ្នូររបស់ស្ដេច Qin Shi Huang ដែលជាអធិរាជទីមួយរបស់ប្រទេសចិន ត្រូវបានកប់អស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្នូររបស់ស្ដេច Qin Shi Huang ដែលគ្រប់គ្រងប្រទេសចិនពីឆ្នាំ ២២១ មុនគ្រឹស្តសករាជ ដល់ ២១០ មុនគ្រឹស្តសករាជ ត្រូវបានកប់ទុកអស់រយៈពេល ២២០០ ឆ្នាំមកហើយ ដោយក្នុងផ្នូរនោះត្រូវបានគេដឹងថាមានកងទ័ពដីឥដ្ឋ ទាហាន និង សេះ យាមជាប់ និង ត្រូវបានការរកឃើញដោយកសិករចិន កាលពីឆ្នាំ ១៩៧៤ នៅក្នុងខេត្ត Shaanxi នៃប្រទេសចិន។
យ៉ាងណាមិញ ប្រភពដដែលបានបញ្ជាក់ទៀតថា អ្នកបុរាណវិទូហាក់មានភាពភ័យខ្លាចក្នុងការបើកផ្នូររបស់ស្ដេចអង្គនេះ ដោយសារតែហេតុផលមួយចំនួន។ យោងតាម IFL Science បានឱ្យដឹងថា អ្នកបុរាណវិទូមិនហ៊ានបើកផ្នូរនេះ ដោយសារតែជឿថាការបើកឡើងនឹងបង្កជាការខូចខាត និង ពួកគេជឿលើពាក្យចចាមអារ៉ាមអំពីអន្ទាក់ ដែលបានរៀបចំរួចជាស្រេចក្នុងផ្នូរនេះ ក្នុងការសម្លាប់អ្នកឈ្លានពាន ដែលចង់ដឹងចង់ឃើញទិដ្ឋភាពក្នុងផ្នូរ។
មិនតែប៉ុណ្ណោះ ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តមួយដែលសរសេរដោយអ្នកប្រវត្តិសាស្រ្តចិន Sima Qian ១០០ ឆ្នាំ បន្ទាប់ពីការសុគតរបស់ស្ដេច Qin Shu Huang បានអះអាងថា ៖ «វាំង និង ប៉មទុកសម្រាប់មន្ត្រីមួយរយនាក់ត្រូវបានសាងសង់នៅទីនោះ ហើយផ្នូរនេះពោរពេញទៅដោយវត្ថុបុរាណដ៏កម្រ និង កំណប់ទ្រព្យដ៏អស្ចារ្យ»។ លោកបានបន្តទៀតថា ៖ «ជាងសាងសង់ផ្នូរនេះត្រូវបានបញ្ជាឱ្យធ្វើឈើឆ្កាង និង ព្រួញបាញ់ទៅលើអ្នកណាម្នាក់ ដែលចូលទៅក្នុងផ្នូរ»។ គួរបញ្ជាក់ដែរថា អ្នកវិទ្យាសាស្ត្រធ្លាប់ត្រូវបានគេរាយការណ៍ថា បានសាកល្បងសិក្សាដើម្បីរកបច្ចេកទេសបើកផ្នូរនេះដែរ ប៉ុន្តែមិនបានសម្រេច៕
ប្រភព ៖ Indy100