ត្រៀមអាវភ្លៀង! មួយអាទិត្យពេញ កម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ខ្យល់កន្រ្តាក់ នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៩-១៥ ខែសីហា ឆ្នាំ ២០២៣ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប បន្ទាប់មកចាប់ពីថ្ងៃទី ១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងដើមប្រទេសមីយ៉ាន់ម៉ា ឡាវ និង ប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។
លក្ខណៈទាំងនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្រ្តាក់កម្រិតខ្សោយ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្រ្តាក់កម្រិតខ្សោយ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កម្រិតមធ្យម៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖