រត់ ៧ យប់ ៨ ថ្ងៃ លោក ផន ផល្លា រៃអង្គាសប្រាក់បានជាង ៤ ម៉ឺនដុល្លារ ផ្គត់ផ្គង់ក្មេងៗក្នុងមណ្ឌលមែកឈើ
កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ លោក ផន ផល្លា ស្ថាបនិកមណ្ឌលមែកឈើ ក្រោយពីបានបញ្ចប់យុទ្ធនាការ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា» លោកបានបញ្ជាក់ថា យុទ្ធនាការនេះលោកបានរៃអង្គាសប្រាក់បានជាង ៤ ម៉ឺនដុល្លារ។
យុទ្ធនាការ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា» ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ លោក ផន ផល្លា បានបញ្ជាក់ឱ្យដឹងថា បានប្រើរយៈពេល ៧ យប់ ៨ ថ្ងៃ ដោយទទួលបានថវិកាសរុបចំនួន ៤៥ ៧៧៧ ដុល្លារ បានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋសម្រាប់កុមារៗនៅមណ្ឌលមែកឈើទាំងអស់។
យ៉ាងណាមិញ លោក ផន ផល្លា ក៏បានបង្ហោះសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកផ្គត់ផ្គង់កុមារកំព្រាចំនួន ១៥៧ នាក់ក្នុងមណ្ឌលមែកឈើរយៈពេល ១ ឆ្នាំពេញ។
គួរឱ្យដឹងដែរថា លោក ផន ផល្លារ ត្រូវបានគេដាក់រហស្សនាមថា «ឯកឧត្ដមបេះដូងមនុស្សធម៌» ហើយសម្រាប់បងប្អូនដែលចង់បរិច្ចាគដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ អាចបរិច្ចាគបានតាមរយៈ ABA: 002 138 232 (Unaccompanied Association) និង ACLEDA: 34410118159919 (Unaccompanied Association) ព្រមទាំង ACLEDA ទាន់ចិត្តលេខ 012324711 ៕